khmer eng
  • ឯកឧត្តម ឡាយ សំកុល សំណេះសំណាលជាមួយមន្ត្រីរាជការនៃអ.ពស មុនចេញទៅសិក្សា នៅប្រទេសចិន
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ចំនួន១២រូប ដែលនឹងត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន។
    សូមជម្រាបថា មន្រ្តីរាជការដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិននេះ មានចំនួន ២ក្រុម គឺក្រុមទី១មានមន្ត្រីរាជការចំនួន៨រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការICT និងការកសាងសមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ពីថ្ងៃទី៧-២០ ខែសីហា ឆ្នាំ២០២៤ និងក្រុមទី២ មានមន្រ្តីរាជការចំនួន៤រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី សេដ្ឋកិច្ចបើកចំហសម្រាប់ប្រទេសដែលមានគំនិតផ្គួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail